បើទោះបីជាការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនអាចមានផលវិបាកនិង
ហានិភ័យដ៏គួរឱ្យខ្លាចមួយចំនួន
ប៉ុន្តែវាក៏មានអត្ថប្រយោជន៍សំខាន់ជាច្រើនផងដែរក្នុងការធ្វើជា
ម្ចាស់អាជីវកម្ម។
ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ផ្តល់ឱ្យអ្នកនូវសេរីភាពដែលអ្នក
មិនអាចនឹងមាននៅពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ
ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកអាចធ្វើទៅបានដោយមិនយកចិត្តទុកដាក់
នោះទេ។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលដែលអ្នកធ្វើជាម្ចាស់អាជីវកម្ម
ផ្ទាល់ មានដូចជា៖
ប្រាក់ចំណូលមិនកំណត់
នៅពេលដែលអ្នកធ្វើការឱ្យ
អ្នកដទៃ
ប្រាក់ចំណូលរបស់អ្នកត្រូវបានកម្រិតទៅតាមរចនាសម្ព័ន្ធប្រាក់ខែដែល
អ្នកធ្វើ។ ប៉ុន្តែការធ្វើជាម្ចាស់អាជីវកម្ម
អ្នកនឹងមានប្រាក់ចំណូលមិនកំណត់។
ប្រាក់ចំណូលរបស់អ្នកត្រូវបានភ្ជាប់ទៅនឹងកម្រិតការងារនិងភាព
ច្នៃប្រឌិតដែលអ្នកអាចប្រើវាទៅជាការផ្សព្វផ្សាយនិងការវិវត្តន៍នៃ
ផលិតផល សេវាកម្ម ឬគំណិតរបស់អ្នក។
មិនមែនរាល់អាជីវកម្មតូចៗសុទ្ធតែអាចរកប្រាក់ចំណូលបាននោះទេ
ដែលនេះគឺជាហានិភ័យមួយដែលអាជីវករគ្រប់រូបគួរតែដឹង
ប៉ុន្តែប្រសិនបើអ្នកអាចធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបាន
នោះអ្នកនឹងលែងខ្វល់ពីរឿងប្រាក់ចំណូលដែលត្រូវបានកំណត់ដោយ
ចៅហ្វាយនាយទៀតហើយ។
សុវត្ថិភាពការងារ
នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ
គឺជាពេលដែលអត្រាអ្នកគ្មានការងារធ្វើកើនឡើង។
ការធ្វើជាម្ចាស់អាជីវកម្មផ្ទាល់អាចធានាសុវត្ថិភាពការងាររបស់អ្នក
។ បើទោះបីជាម្ចាស់អាជីវកម្មត្រូវខ្វល់ពីបញ្ហាសេដ្ឋកិច្ច
និងត្រូវប្រឈមមុខនឹងការឡើងចុះនៃសេដ្ឋកិច្ចដូចអ្នកដទៃក៏ពិតមែន
ប៉ុន្តែអ្នកមិនចាំបាច់ខ្វល់ពីការត្រូវគេដេញចេញឬបញ្ឈប់ការងារជា
បណ្តោះអាសន្ននោះទេ។
សេរីភាពក្នុងការរៀបចំពេលវេលា
ការធ្វើជាម្ចាស់អាជីវកម្ម
អ្នកអាចរីករាយនឹងការមានកម្រិតសេរីភាពខ្ពស់ក្នុងការរៀបចំពេលវេលា
របស់អ្នកជាងពេលដែលអ្នកធ្វើការឱ្យអ្នកដទៃ។
អ្នកអាចចំណាយពេលរបស់អ្នកទៅលើការយកចិត្តទុកដាក់លើទំនួលខុសត្រូវ
និងកាតព្វកិច្ចផ្ទាល់ខ្លួនប្រសិនបើអ្នកចង់។
អ្នកអាចធ្វើការដល់យប់ជ្រៅដោយផាសុកភាពនៅក្នុងផ្ទះរបស់អ្នក
ហើយអ្នកអាចក្រោកពីគេងយឺតជាងធម្មតាបន្តិចនៅពេលព្រឹក។
តារាងពេលវេលារបស់អ្នកស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក
ហើយអ្នកអាចធ្វើការទៅតាមពេលវេលារបស់អ្នក។
ការគ្រប់គ្រងការងារ
ការធ្វើជាម្ចាស់អាជីវកម្ម
អ្នកអាចគេចចេញពីភាពតានតឹង (ស្ត្រេស) នៃគោលការណ៍ក្នុងការិល័យ។
ដោយសារតែអ្នកគឺជាមនុស្សដែលមានតំណែងធំជាងគេក្នុងក្រុមហ៊ុន
អ្នកមិនចាំបាច់ព្រួយបារម្ភពីការព្យាយាមសម្តែងនៅមុខមិត្តរួមការងារ
ឬការអែបអបថ្នាក់លើរបស់អ្នកនោះទេ។ គ្មានកង្វល់ទាំងអស់នេះ
អ្នកអាចចំណាយការយកចិត្តទុកដាក់របស់អ្នកទាំងស្រុងទៅលើការវិវត្តន៍
របស់ក្រុមហ៊ុន
និងធ្វើឱ្យផលិតផលឬសេវាកម្មរបស់អ្នកកាន់តែប្រសើរឡើង។

No comments:
Post a Comment